ពេលនៅម្នាក់ឯង, តើជាការពិតឬដែលថាអ្នកនៅតែឯង?

យើងអាចឃើញភាពរម្យទម របស់មនុស្សម្នាក់នៅពេលមានអ្នកដទៃនៅជុំវិញគេ។ ឧទាហរណ៍ នៅពេលដែលយើងដឹងថាមានមនុស្សកំពុងតែមើលយើង យើងនឹងមិនធ្វើអ្វីដែលយើងធ្លាប់ធ្វើដូចពេលនៅម្នាក់ឯងទេ។ ជាការពិត អារម្មណ៍នេះបញ្ឈប់យើងពីការប្រព្រឹត្តអំពើបាប និងជ្រើសរើសខុស។ យ៉ាងណាមិញ វាអាស្រ័យលើកម្រិតនៃភាពរម្យទម របស់មនុស្សម្នាក់។ សូមពិចារណាពីសម្តីមួយឃ្លា៖ « បុរសម្នាក់ដែលប្រព្រឹត្តអំពើបាបនៅទីសារធារណៈគឺជាទង្វើដែលខ្វះភាពអៀនខ្មាស។ដូច្នេះដែរ គាត់នឹងខ្មាសអៀនក្នុងការប្រព្រឹត្តនូវអំពើបាប ប្រសិនបើគាត់មានតំលៃនៃភាពរម្យទម។»

ដល់ត្រង់នេះ យើងសាកសួរខ្លួនឯងពីសំណួរមួយ៖ តើពេលមនុស្សម្នាក់នៅតែម្នាក់ឯង គាត់ពិតជានៅតែម្នាក់ឯងមែនទេ? ប្រាកដជាមិនមែនហើយ។ អល់ឡោះ និងម៉ាឡាអ៊ីកាត់(ទេវតា)គឺជាអ្នកដែលកត់ត្រានូវ អ្វីៗទាំងអស់។ មានន័យថា បុគ្គលទាំងអស់មិនមែននៅតែម្នាក់ឯងទេ។ មនុស្សដែលយល់ពីហេតុផលនេះ គេនឹងដឹងថាគេមិននៅតែម្នាក់ឯងទេ។ ដោយមានអារម្មណ៍អៀនខ្មាស គេដឹងថា អំពើដែលគេមិនប្រព្រឹត្តនៅចំពោះមុខមនុស្ស គេក៏នឹងមិនប្រព្រឹត្តវានៅចំពោះមុខម្ចាស់របស់គេផងដែរ ព្រោះអល់ឡោះមហាលឺ មហាឃើញ និងមហាដឹងនូវអ្វីគ្រប់យ៉ាង ហើយម៉ាឡាអ៊ីកាត់របស់អល់ឡោះនៅក្បែរគេជានិច្ច។

ដោយសារតែមូលហេតុដែលបានបកស្រាយខាងលើ អ្នកកាន់ជំនឿម្នាក់គួរតែប្រាថ្នាយកគុណតម្លៃ នេះ និងមិនត្រូវបាត់បង់វាជាដាច់ខាត។ ជាការពិតណាស់ អារម្មណ៍នៃភាពរម្យទមនេះហើយដែលធ្វើឲ្យ Uthman ទទួលបានឋានៈជា Caliphah (កាលិហ្វ:មេដឹកនាំ)។

Uthman​ ibn Affan គឺជាមនុស្សម្នាក់ដែលតំណាងភាពរម្យទម  និងភាពអៀនខ្មាស។ ក្នុងសម្តីរបស់ Necip Fazil​ បាននិយាយថា៖

Abu Bark តំណាងក្តីអាណិតអាសូរ និងមេត្តា។ Umar តំណាងយុត្តិធម៌។ Uthman​ តំណាងភាពរម្យទម  និងអត្តចរិតល្អ។ Ali តំណាងហេតុផល និងបញ្ញា។ សិស្សមូហាំម៉ាត់ ទាំង ៤ នេះមានគុណតម្លៃសម្រាប់ មនុស្សជាតិ។ ពួកគេទាំង ៤ គឺជាមុខទាំង ៤ ដែលមានលើចង្កៀងគោមមួយ។ ពន្លឺមានក្នុងចង្កៀងគោមនោះ។  

​          អត្តចរិតអស្ចារ្យមួយក្នុងចំណោមអត្តចរិតផ្សេងរបស់ Uthman​ ibn Affan គឺប្រាកដជាភាពរម្យទម  និងការអៀនខ្មាសរបស់គាត់។ នៅពេលដែលនិយាយពីចរិយាសម្បត្តិនេះ មាតានៃអ្នកមានជំនឿគឺ Aisha បាននិទានពីហេតុការណ៍ដែលមានដូចខាងក្រោម ដែលវាបានបង្រៀនយើងពីមេរៀនសំខាន់មួយ៖

ព្យាការីមូហាំម៉ាត់កំពុងតែទម្រេតខ្លួនលើគ្រែដោយបង្ហាញភ្លៅគាត់មួយចំហៀងក្នុងបន្ទប់ នៅពេលនោះ Abu Bakr បានសុំការអនុញ្ញាតមុនពេលចូលមកបន្ទប់របស់គាត់។ គាត់ត្រូវបានអនុញ្ញាតឲ្យចូល និងគាត់បានសន្ទនាក្នុងសភាពដដែល (ដែលភ្លៅរបស់ព្យាការីមិនទាន់បានបិទបាំង)។ បន្ទាប់មក Umar បានសុំការអនុញ្ញាតចូល ដូចគ្នានឹង Abu Bakr ភ្លៅរបស់ព្យាការីនៅតែមិនទាន់បិទបាំង។ បន្ទាប់មក Uthman​ បានសុំការអនុញ្ញាតចូលមកក្នុងបន្ទប់ ភ្លាមនោះ ព្យាការីបានអង្គុយឡើង និងរៀបចំសំលៀកបំពាក់របស់គាត់។ បន្ទាប់ពីនិយាយជាមួយនឹង Uthman​ រួច Uthman​ បានដើរចេញមកក្រៅ។ ខ្ញុំបាននិយាយថា៖ « នៅពេលដែល Abu Bakr និង Umar ចូលមកក្នុងបន្ទប់ អ្នកមិនបានយកចិត្តទុកដាក់ពីសំលៀកបំពាក់របស់អ្នកទេ តែហេតុអ្វីបានជាអ្នករៀបចំខ្លួនឯងនៅពេលដែល Uthman​ ចូលក្នុងបន្ទប់ទៅវិញ?» បន្ទាប់មក គាត់បានឆ្លើយថា៖ «សូម្បីតែម៉ាឡាអ៊ីកាត់(ទេវតា)ក៏ត្រូវបានបង្ហាញពីភាពរម្យទមចំពោះគាត់ដែរ តើខ្ញុំមិនគួរមិនបង្ហាញភាពរម្យទម ចំពោះគាត់ទេឬ?»

ជាមួយនឹងភាពរម្យទម របស់គាត់ Uthman Ibn Affan គឺជាមនុស្សដែលពិសេសម្នាក់ និងស្ថិតនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមសិស្សរបស់ព្យាការី។ ប្រាកដណាស់ គុណតម្លៃ Uthman គឺមានសារៈសំខាន់ចំពោះមនុស្សគ្រប់សម័យកាល។ ពួកគេត្រូវមានភាពរម្យទម  ដែលមិនត្រូវឲ្យ អំពើមិនល្អទាំងនេះធ្វើឲ្យពួកគេស្តាយក្រោយនោះទេ។

អំណាន

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។