ទិសដៅរបស់លោកGülenដើម្បីជីវិតផ្លូវចិត្តរបស់ឥស្លាម

របៀបរស់នៅរបស់ក្រុមសូហ្វីគឺត្រូវបានបកស្រាយខុសដោយក្រុមសុននីជ្រុលនិយម និង ក្រុមមូស្លីមដែលមានគំនិតរឹងរុះនៅជុំវិញពិភពមូស្លីម ​ហើយវាជារឿង ពិតផងដែរថា មានមូស្លីមមួយចំនួនមិនធ្វើអ្វីមួយដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ ខ្លួនក្រៅតែពីការសង្ឃឹមរងចាំឲ្យមានភាពសុភម័ង្គលនៅក្នុងលោកនេះ និងនៅ ថ្ងៃបរលោកនោះទេ។ ចំណែកឯលោក Gülen វិញមិនស្ថិតនៅក្នុងក្រុមណាមួយ ក្នុងចំណោមក្រុមទាំងនោះឡើយ។ វិញ្ញាណខាងផ្លូវចិត្តរបស់គាត់គឺផ្អែកទៅលើ ការបកស្រាយរបស់គម្ពីរគួរអាន និងឥស្លាម ដែលលើកស្ទួយឲ្យមានការបម្រើ យ៉ាងសកម្មចំពោះមនុស្សជាតិ និងសង្គម ជាការអនុវត្តខាងផ្លូវចិត្ត។ ទោះបីក្នុង នាមជាអ្នកផ្សព្វផ្សាយដំបូន្មានសាសនានិងជាអ្នកនិពន្ធក្តី តែលោកគាត់មិនធ្លាប់ ត្រូវបានកត់ត្រាឬមានប្រវត្តិបំផ្លិចបំផ្លាញនោះទេ នៅក្នុងកំឡុងពេលជាងប្រាំ ទសវត្សកន្លងមកនេះ។ តាំងពីដើមមកលោកជាមូស្លីមដែលប្រកាន់ខ្ជាប់ខ្ជួន ជាសកម្មជនសង្គម ទស្សនៈវិទូ និងជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ដែលមានចំ ណេះដឹងជ្រៅជ្រះអំពីភាពខុសគ្នារបស់ឥស្លាមទាំងអស់។ ក្រុម taraqas ខ្លះនា សម័យដំណាលគ្នានេះ បានបង្រៀនថា ជីវិតរស់នៅត្រូវតែមានភាពអសកម្ម ហើយមានជនមូស្លីមជាច្រើនជំនឿថាឲ្យតែមានជំនឿល្អក្នុងបេះដូង នោះគេអាច សម្រេចបាននូវវិញ្ញាណខាងផ្លូវចិត្តនិងសុភមង្គលខាងលោកិយដ៏ខ្ពង់ខ្ពស់បាន។

លោក Gülen យល់ថា ប្រសិនបើការបកស្រាយជាក់លាក់ណាមួយ របស់ឥស្លាមមិនអាចព្យាបាលជំងឺសង្គម និង សេដ្ឋកិច្ចក្នុងសង្គមបាន មានន័យ ថាការបកស្រាយនោះនឹងមានតម្លៃតិចតួចបំផុតចំពោះមូស្លីម ក្នុងនាមជាអ្នក មានជំនឿដែលមានការលះបង់ជីវិតទាំងស្រុងរបស់គេចំពោះភាពល្អប្រសើរនៅ ក្នុងសង្គម។ ដើម្បីឲ្យសម្រេចកិច្ចនេះចំពោះសង្គម ឬមនុស្សលោកដែលជា អ្នករួមរស់ជាមួយគ្នាបាន ជនមូស្លីមមិនគួរឲ្យចរិកអាត្មានិយម ឬ បុគ្គលអាត្មា និយមមកគ្រប់គ្រងខ្លួនបានឡើយ។ នៅក្នុងជំនឿនេះឯងដែលយើងជួបនូវ មូលដ្ឋាននៃវិធីសាស្ត្របែបសេរីរបស់លោក Gülen ឆ្ពោះទៅគោលការណ៍ ឬ ការបកស្រាយគម្ពីរគួរអាន។ ប៉ុន្តែ Gülen មានភាពប្រុងប្រយ័ត្នណាស់មិនបាន ធ្វើឲ្យខូចខាតដល់ទំនៀមទំលាប់ប្រពៃណីសាសនាដែលមានតាំងពីមុនមកនោះ ទេ ទោះបីជាមានការអនុវត្តជាក់លាក់មួយត្រូវបានគេសង្កេតឃើញជាយូរមក ហើយថាមិនមែនជារបស់ឥស្លាមក៏ដោយ។ លោក Gülen គឺជាមនុស្សទាន់ សម័យម្នាក់ដែលមិនបានតែងខ្លួនដោយប្រើសញ្ញាណឥស្លាមនោះទេ ហើយ លោកក៏មិនដែលបង្ហាញពីភាពជាសត្រូវ ចំពោះទំលាប់ប្រពៃណីរបស់មូស្លីម នោះដែរ។ ជាលទ្ធផល ការតុបតែងរបស់លោកចំពោះភាពកាត្តញ្ញូខាងសាស នាប្រកាន់ភ្ជាប់តាម Ghazali ឬ Rumi គឺពិតជាច្បាស់លាស់ ហើយមូស្លីមប្រុស-ស្រីទូទៅមិនមានមន្ទិលសង្ស័យចំពោះរឿងនេះទេ ។

លោក Gülen មិនមែនជាជនឱកាសនិយមដែលឆ្លៀតពេលនៅក្នុងការ សន្ទនារបស់គាត់ជាមួយអ្នកកាន់សាសនាឬអរិយធម៌ផ្សេងនោះទេ។ អាកប្បកិរិយាស្រលាញ់ និង អាណិតអាសូររបស់លោកទៅកាន់មនុស្សគ្រប់គ្នា បំពាក់ដោយទំនាក់ទំនងគ្នាយ៉ាពិតប្រាកដ និង វប្បធម៌សន្ទនារវាងមនុស្សដែល មានគោលជំនឿខុសៗគ្នា។ គាត់ជឿជាក់ថា ការសហការដោយសន្តិភាពជាមួយ អ្នកដទៃគឺជាការសំរេចគោលដៅរួមមួយ ក្នុងការកសាងនូវសង្គមមនុស្សមួយ ដ៏ល្អប្រសើរបាន។ ក្នុងការសំរេចបាននៅគោលដៅនេះ យើងត្រូវតែទទួលស្គាល់ មនុស្សទាំងអស់គ្នា ដោយមិនត្រូវការឲ្យពួគេបោះបង់ចោលនូវគោលការណ៍ សាសនាឬសីលធម៌របស់ពួកគេឡើយ។ ដូចគ្នាទៅនឹងលោក Rumi ដែរ លោក Gülen ពិតជាជឿជាក់យ៉ាងមុតមាំក្នុងជំនឿរបស់គាត់ថា  សកម្មភាពខាងផ្លូវចិត្ត ​និង សាសនាដ៏ពិតមួយ មាននូវតំលៃពីធម្មជាតិ សំរាប់អ្នកប្រតិបត្តិ និង អ្នកដ៏ទៃ ទៀតដែលមានទំនាក់ទំនងជាមួយពួកគេ។

ចំពោះលោក Gülen សេចក្តីថ្លៃថ្នូរ និង វិញ្ញាណផ្លូវចិត្តដ៏ពិតគឺជាអ្វីមួយ ដែលមិនអាចបំបែកចេញពីព្រលឹងរបស់មនុស្សបាន ​ដែលទំនងជាត្រូវការនូវការ ពិតដ៏ខ្ពង់ខ្ពស់និងការបំពេញឲ្យបានច្រើនជាមុននូវជីវិតមនុស្សនៅលើផែនដី។ ភាពខ្ពង់ខ្ពស់ខាងផ្លូវចិត្ត ដែលអាចសំរេចបានតាមរយៈវិញ្ញាណរបស់មនុស្សគឺ គ្មានដែនកំណត់ឡើយ ហើយដូច្នេះគ្មាននរណាម្នាក់អាចអះអាងពីភាពខ្ពង់ខ្ពស់ លើអ្នកដ៏ទៃនៅក្នុងបញ្ហាភាពកាត្តញ្ញូនិង សេតក្តីថ្លៃថ្នូររបស់មនុស្សបានឡើយ។ នៅក្នុងសហគមន៍មូស្លីម បញ្ហាដ៏ធ្ងន់ធ្ងរអាចនឹងកើតមានឡើងប្រសិនបើមនុស្ស ព្យាយាមកំណត់កំរិតនៃភាពត្រឹមត្រូវ ឬរឿងកុហកនៅក្នុងបញ្ហាមនុស្សធម៌របស់ មូស្លីមប្រុសស្រីនោះ។ ដូចអ្វីដែល Arif បានឲ្យយោបល់ថា៖

លោកRum...ជីកកាយយ៉ាងជ្រៅទៅក្នុងបញ្ហាសីលធម៌ ដែលបានធ្វើឲ្យ ក្រមសីលធម៌របស់សង្គមមានរូបរាងឡើង តាមរយៈការលើកឡើងជា សំនួរអំពីផលប្រយោជន៍ និង ការអនុវត្តន៍របស់វា។​ គំនិតដ៏ជ្រាលជ្រៅ ប្រកបដោយការប្រុងប្រយ័ត្នរបស់លោក ដែលបង្កើតឡើងតាមរយៈការ វិភាគ និង ការសំយោគយ៉ាងលំអិត មិនត្រឹមតែបំភ្លឺយើងអំពីគ្រោះថ្នាក់ នៃលំនាំការគិតជាក់លាក់ និង ឥរិយាបទខុសឆ្គងដែលលិចឡើងជា លទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែលោកបានផ្តល់ឲ្យពួកយើងនូវដំណោះស្រាយ និងការណែនាំដើម្បីកែតម្រូវអ្វីដែលខុស ក្នុងគោលបំណងទាញយកនូវ អ្វីដែលការត្រឹមត្រូវមកវិញ។ តាមពិតទៅ តាមរយៈវិធីសាស្រ្តនេះ លោក មិនបានស្តីបន្ទោសយើងនោះទេ ប៉ុន្តែជាទូទៅគឺជាប់ទាក់ទងជាមួយការ ដាក់ប្រាស្នានិងអាថ៌កំបាំងនៃជីវិតដើម្បីឲ្យស្មារតីរបស់ពួកយើងមានភាព រឹងមា ហេតុដូចនេះហើយ ពួកយើងអាចទប់ទល់ និង ច្រានចោលនូវ រឿងអ្វីដែលខុសពីធម្មតា, រឿងដែលមិនបរិសុទ្ធ, និងភាពអមនុស្សធម៌ បាន។

បើគ្មានការផ្លាស់ប្តូរសង្គមចេញពីចំនុចស្នូលរបស់វាទេ នោះគ្មានការធ្វើ កំណែទម្រង់ផ្នែកសង្គមនយោបាយ ឬសេដ្ឋកិច្ចរឹងមាំណាអាចទ្រទ្រង់យូរអង្វែង បានឡើយ។ តំលៃស្នូលនៃសង្គមមួយគឺជាការរួមផ្សំគ្នានៃបាតុភូតជាច្រើនដែល មានពីធម្មជាតិចេញពីប្រភពផ្សេងៗគ្នាដូចជា ប្រព័ន្ធវប្បធម៌សាសនា, ទំនៀម ទំលាប់, សេដ្ឋកិច្ចគំរូ, តំលៃនៃសង្គម នយោបាយ និងផ្សេងៗទៀត។ ការចែក រំលែករបស់លោក Rumi គឺមានលក្ខណៈផ្សេងៗគ្នា និង មានតំលៃមិនអាចកាត់ ថ្ងៃបានក្នុងវិស័យជាច្រើននៃមនុស្សនិយមនិងឥស្លាម។ យើងអាចសិក្សាជាថ្មី ឡើងវិញបាននូវឯកសាររបស់ Rumi  ទោះបីក្នុងកាលៈទេសៈសព្វថ្ងៃនៅក្នុង សតវត្សទី២១នេះក៏ដោយ។ តើអ្វីទៅជាអាថ៌កំបាំងនៃស្នាដៃរបស់លោក Rumi ចំពោះឧត្តមគតិជាសកលនៃឥស្លាម និងភាពជាមនុស្សទូទៅ?

លោក Rumi បានប្រមែប្រមូលនូវកេរ្តិ៍មរតនៃអរិយធម៌ឥស្លាមដែលមាន ចាប់ពីសតវត្សទីប្រាំពីររហូតដល់សតវត្សទីដប់ពីរនៅក្នុងសំណេរ និងសកម្មភាព ផ្លូវចិត្តរបស់លោក។ លោកបានរស់នៅក្នុងសម័យនៃវិបត្តនយោបាយដ៏យូរ អង្វែងរបស់ឥស្លាមក្នុងសតវត្សទី១៣ ហើយលោកមិនធ្លាប់បាក់ទឹកចិត្តឬអស់ សង្ឃឹមដោយសារតែការឡើងចុះនៃអ្នកដឹកនាំមូស្លីមនោះទេ។ Rumi តែងតែ គិតគូរអំពីកត្តាចម្បងនៃការវិវដ្តរបស់សង្គមមនុស្សតាមរយៈកញ្ចក់ឆ្លុះ(ព្រិស្ម)នៃក្រមសីលធម៌និងវិញ្ញាណផ្លូវចិត្ត។ ពិភពនៃភាពច្នៃប្រឌិតនិងដែនខាងផ្លូវចិត្ត របស់ Rumi គឺជាអារម្មណ៍ដែលមាននៅក្នុងចិត្តព្រោះវាពឹងផ្អែកទៅលើអំណាច អស្ចារ្យនៃអ្នកបង្កើត(អល់ឡោះ) ប៉ុន្តែវាក៏ជាតថភាពជាក់ស្តែងផងដែរ ដោយ សារតែចរិកលក្ខណៈខាងលោកិយរបស់វា ដែលពឹងពាក់លើសកម្មភាពដ៏សម ហេតុផលរបស់មនុស្ស។

លោក Rumi មិនចង់ជីកឫសគល់អំពីតួរនាទី និងឋានៈរបស់អល់ឡោះ និង មនុស្សលោកនៅលើផែនដី ឬលើមេឃនោះទេ ព្រោះគំនិតនៃសកម្មភាព របស់មនុស្សកើតឡើងដោយស្វ័យប្រវត្តជាមួយនឹងទិសដៅដែលត្រូវបានបង្កើតដោយអល់ឡោះជាម្ចាស់ ដែលនៅតែស្ថិតចំចំនុចកណ្តាលនៃលំនាំគំនិតរបស់ Rumi។ មហិច្ឆិតារបស់ Rumi ក្នុងការស្វែងរកអាថ៌កំបាំងឲ្យបានច្រើននៅ លើផែនដីគឺប្រៀបដូចជាកិច្ចការដ៏ថ្កុំថ្កើនមួយ សម្រាប់បុគ្គលមួយរូបក្នុងការចង់ ដឹងពីស្មារតីនៃវិញ្ញាណរបស់មនុស្ស និងដំណើររបស់វាទៅកាន់សួរគ៌ា។ ការ ស្វែងរកគុណសម្បត្តិមនុស្សពិតដោយគ្មានទីបញ្ចប់នេះ ត្រូវការការស្រាវជ្រាវដ៏ ខ្លាំងខ្លានៃវិញ្ញាណផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីសម្រេចបាននូវការរួបរួមជាមួយ ភាពមានមេត្តានៃមនុស្សលោកទាំងមូល។ ដូចអ្វីដែលលោក Dinorshoyev កត់ត្រាយ៉ាងល្អថា៖

សំរាប់ហេតុផលនេះហើយដែលធ្វើឲ្យលោក Rumi អំពាវនាវឲ្យមានការ ស្រឡាញ់រាប់អានជាមួយ ប្រទេសក្រិច អារ៉ាប់ ទួរគី សហគមន៍អឺរ៉ុប ពោលគឺជាមួយមនុស្សទាំងអស់ដែលមានសាសនា និងជំនឿផ្សេងគ្នា។ នៅក្នុងអត្ថន័យនេះ Rumi បានលើកហេតុផលយ៉ាងពេញលេញថា អល់ឡោះដ៏ខ្ពង់ខ្ពស់គឺជាលក្ខណៈពិសេសរួមមួយសម្រាប់មនុស្សលោកទាំងអស់ ប៉ុន្តែផ្លូវទៅអល់ឡោះគឺមានច្រើន។ គំនិតណាដែលផ្ទុយពី ឧត្តមគតិនេះគឺអាចបង្កភាពជាសត្រូវរវាងសាសនាផ្សេងបាននិងអាចបង្ក ការយល់ច្រឡំដែលនឹងនាំទៅរកភាពងប់ងុលបាន។ យោងតាម Rumi គំនិតសំខាន់នៅត្រង់នេះគឺ ត្រូវធ្វើការកំណត់តួនាទី និង ឋានៈរបស់ មនុស្សនៅលើផែនដីថា ជាអ្នកបង្កើតនូវសន្តិភាពដ៏សកម្មរវាងមនុស្ស គ្រប់ជាតិសាសន៍ និង ស្ថានភាពសង្គមសេដ្ឋកិច្ចដែលត្រូវបានគាំទ្រ ដោយប្រព័ន្ធនយោបាយផ្សេងៗនៅគ្រប់ទិសទី នៅក្នុងពិភពលោកដែល ធ្វើឲ្យមនុស្សមានភាពស្មើរគ្នាក្នុងក្រសែភ្នែករបស់អល់ឡោះ។ ដើម្បី ទទួលបាននូវគោលដៅចុងក្រោយនៃគុណសម្បត្តិរបស់មនុស្ស គោល បំណងរបស់អល់ឡោះគឺ នាំមនុស្សមកធ្វើការសន្ទនាគ្នាក្នុងបុព្វហេតុអភិ រក្សមនុស្សលោកដែលមានវប្បធម៌ និង អរិយធម៌ផ្សេងៗគ្នា។

កាលពី៨០០ឆ្នាំមុនលោក Rumi អាចឃើញពីបញ្ហារបស់មនុស្សជំនាន់ ក្រោយដែលនៅមានភាពតែសុញគំនិតក្នុងការរាប់អានជាមួយមនុស្សដូចគ្នា។ មូលដ្ឋាននៃការបង្រៀនខាងផ្លូវចិត្តរបស់លោក Rumi គឺថាពួកយើងកើតមកនៅ លើផែនដីដើម្បីធ្វើការរួបរួមគ្នាមិនមែនដើម្បីធ្វើការបែងចែកគ្នានោះទេ។​ ព្យាការី របស់ឥស្លាមបានធ្វើការបង្រួមបង្រួមកុលសម្ព័ន្ធអារ៉ាប់ជាច្រើន នៅក្រោមផ្លាក សញ្ញាឥស្លាមនិងមិនយូរប៉ុន្មានពួកអារ៉ាប់ លើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្ស បានបង្កើតជាប្រជាជាតិមួយ។ ទោះបីជាមូស្លីមនៅជំនាន់ដំបូង បានធ្វើការផ្លាស់ ប្តូរទីក្រុង Medina ឲ្យទៅជាអាណាចក្រមួយគ្រប់គ្រងដោយស្តេចកាលីហ្វនៃ ឥស្លាមមួយរយៈពេលខ្លីក៏ដោយ ក៏ពួកគេមិនដែលបានព្យាយាមបង្កើតរដ្ឋមួយ ផ្តាច់មុខសំរាប់ជនជាតិអារ៉ាប់ឬជនមូស្លីមនោះឡើយ។ គោលការណ៍នៃការគ្រប់ គ្រងបែបកាលីហ្វគឺជាប្រភេនៃរដ្ឋដ៏ខ្លាំងខ្លាមួយ ដែលមិនដូចគ្នាទាល់តែសោះ ទៅនឹងរដ្ឋបែបប្រជាជាតិ។ ឆ្លងកាត់រយៈពេលនៃការកើនឡើងនៃជាតិសាស្ត្រ ប្រជាជនមូស្លីមបានខ្វែងគំនិតគ្នាលើបញ្ហាការគ្រប់គ្រងបែបកាលីហ្វ ប៉ុន្តែរដ្ឋ បែបប្រជាជាតិគឺជាលទ្ធផលចុងក្រោយមួយនៃអាណានិគមនិយម។

ប្រទេសទួរគី មិនដែលជួបបទពិសោធនៃការធ្វើអាណានិគមរបស់សហ គមន៏អឺរ៉ុបមកលើខ្លួននោះទេ។ ក្រោមការគ្រប់គ្រងរបស់ពួកអាណានិគមអឺរ៉ុប ប្រជាជាតិមូស្លីមត្រូវរងការគាបសង្កត់យ៉ាងខ្លាំងឲ្យបោះបង់នូវភាពជាឥស្លាមនិង កេរ្តិ៍ដំំណែលរបស់ខ្លួន។ នៅចុងសតវត្សទី១៩ ចក្រក្រភព Ottoman របស់ទួរគី ក៏បានធ្លាក់ចូលទៅក្នុងភាពអំនួតខាងជាតិនិយម ដែលទីបំផុតបានក្លាយទៅជា អ្នកនិយមខាងអាណាចក្រដ៏អាក្រក់មួយ។ នេះមិនមែនមានន័យថាធាតុសំខាន់ របស់ឥស្លាម និង របៀបរស់នៅបែបប្រពៃណីរបស់មូស្លីមគ្រប់ប្រភេទទាំងអស់​ ត្រូវបានបោះបង់ចោលទាំងស្រុងនៅក្នុងប្រទេសទួរគី ក្រោមរបបខាងអាណា ចក្រដែលបានកំណត់ច្បាប់នៅក្នុងសតវត្សទី២០ឡើយ។ លើសពីនេះទៅទៀត ប្រជាជនទួរគីភាគច្រើន បានគេចផុតពីឥទ្ធិពលដ៏ខ្លាំងរបស់អ្នកសង្គមនិយម ប្រឆាំងសាសនាឬរបបកុម្មុយនីស។ លោក Rumi បានមានប្រសាសន៍ថាការធ្វើ សង្គ្រាមគឺជារឿងដែលឥតន័យ និង ឆ្កួតលីលាបំផុត។ តើអ្វីទៅដែលជាសង្គ្រាម ខាងមនោគ្គមវិជ្ជា? Rumi បានផ្តល់ចម្លើយជាច្រើនទាក់ទងនឹងសំណួរនេះផង ដែរ។ ចម្លើយរបស់ Rumi គឺពោរពេញដោយក្តីស្រលាញ់​ ការសណ្តោះប្រណី និងការគោរពទៅកាន់អ្នកដទៃ។ Fethullah Gülen គឺពិតជាអ្នកប្រាជ្ញ Rumi សម័យថ្មីរបស់ប្រទេសទួរគីជាមួយនឹងទស្សនៈមួយផ្សេងពីគេ ដែលអំពាវនាវឲ្យ មានការធ្វើកិច្ចសន្ទនាអន្តរជំនឿ និង វប្បធម៌។

ដូចគ្នាទៅនឹងលោក Rumi ដែរ លោក Gülen បានរកឃើញថាមានក្រុម ២ប្រភេទផ្សេងគ្នានៅក្នុងសហគមន៍មូស្លីម ដោយបែងចែកពួកគេទៅជាឥស្លាម បែប kitabi (ប្រភេទក្រុមដែលប្រតិបត្តិតាមសារឥស្លាមយ៉ាងតឹងរឹង) និងក្រុម ទីពីរគឺឥស្លាមបែប ummi (ឥស្លាមទូរទៅ)។ ចាប់តាំងពីដើមទសវត្សនៃសតវ្ស ទី១៩មក ការបែងចែកនេះគឺពិតជាមានភាពខ្លាំងក្លា និង មុតស្រួចឡើង។ សហគមន៍ឥស្លាមជាច្រើន បានព្យាយាមស្វែងរករបៀបរស់នៅដ៏ពិតប្រាកដក្នុង បេសសកកម្មរបស់ព្យាការីឥស្លាម ហើយមានមនុស្សជាច្រើនមានការយល់ច្រឡំ ដោយសារពួកគេផ្តោតខ្លាំងពេកទៅលើការបង្ហាញពីខាងក្រៅ   អំពីកាតព្វកិច្ចចាំ

បាច់នៃការសំដែងរបស់មូស្លីម។ ជម្លោះរវាងប្រជាជនខាងអាណាចក្រដែលរស់ នៅក្នុងប្រទេសមូស្លីម និង មូស្លីមជ្រុលនិយមគ្រប់ប្រភេទ មិនអាចជួយដោះ ស្រាយអ្វីបាននេះទេ។ នៅពេលដែលមូស្លីមពិបាកក្នុងការពិពណ៌ឲ្យបានគ្រប់ គ្រាន់ទៅលើលក្ខណៈសម្បត្តិរបស់ព្យាការី ក្នុងនាមជា អ្នកនយោបាយ អ្នកបង្កើ តសន្តិភាព និង អ្នកធ្វើកំណែទម្រង់សង្គមនោះ មានអ្នកប្រាជ្ញដែលមកពីសាស នាដ៏ទៃបានការពិពណ៌អំពីព្យាការីម៉ូហាំម៉ាត់យ៉ាងល្អឥតខ្ចោះទៅវិញ ជាឧទាហ រណ៍ដូចជាលោក Mahatma Ganhi បាននិយាយថា៖

ខ្ញុំមានភាពជឿជាក់ខ្លាំងជាងមុនទៅទៀតថាវាមិនមែនជាការប្រើដាវនោះទេ ដែលធ្វើឲ្យឥស្លាមមានជ័យជំនះក្នុងសម័យកាលនោះនៅក្នុងការរៀប ចំផែនការណ៍សម្រាប់ជីវិត។ តែវាជាភាពសាមញ្ញតែរឹងមាំ ជាការមិនចង់ បង្ហាញខ្លួនដោយពាក្យសម្តីររបស់ព្យាការី ជាការគោរពពាក្យសន្យារបស់ គាត់ ភាពស្មោះត្រង់របស់គាត់ចំពោះសិស្ស និង អ្នកដែលដើរតាម ភាពមិនចេះតក់ស្លុត ភាពក្លាហាន សេចក្តីជឿជាក់យ៉ាងពិតប្រាកដ ចំពោះអល់ឡោះជាម្ចាស់ និង បេសកម្មរបស់គាត់។ លក្ខណៈពិសេស ទាំងនេះហើយ និងមិនមែនជាដាវនោះទេ ដែលនាំយកនូវអ្វីគ្រប់បែប យ៉ាងចំពោះពួកគេ និង ពុះពារគ្រប់ឧបសគ្គទាំងអស់។ ប្រសាសន៍របស់ ព្យាការីម៉ូហាំម៉ាត់គឺជាកំណប់នៃឧតមគតិ មិនមែនសំរាប់តែជនមូស្លីម ប៉ុណ្ណោះទេ តែគឺសំរាប់មនុស្សលោកគ្រប់ៗគ្នា។

ម្តងហើយម្តងទៀត គឺកំឡុងពេលដែលជនមូស្លីមបានជួបវិបត្តិ ក្រុមអ្នក គាំទ្រឥស្លាមបែប kitabi បានភ្លេចខ្លួនថា គម្ពីរគួរអាន ឥស្លាម ឬព្យាការីមិនមែន ជាកំណប់នៃឧតមគតិ ឬរបៀបរស់នៅសម្រាប់តែចំពោះមូស្លីមក្រុមនេះ ឬក្រុម

នោះប៉ុណ្តោះទេ ផ្ទុយទៅវិញប្រភពទាំងនេះគឺមានការបើកយ៉ាងទូលាយចំពោះ មនុស្សទូទៅ និងមនុស្សគ្រប់គ្នាដែលអាចទាញយកប្រយោជន៍ពីវាបានទៅតាម ប្រភេទជំនឿណាមួយក្នុងឥស្លាម។ កាលពីប្រាំបីរយឆ្នាំមុន លោក Rumi ធ្លាប់ បានរំលឹកមូស្លីមរួចហើយអំពីរឿងនេះ ហើយនៅក្នុងសតវត្សទីម្ភៃរមួយនេះ យើងបានទទួលសារស្រដៀងគ្នានេះនៅក្នុងទស្សនៈ និង គំនិតនៃការធ្វើកំណែ ទម្រង់ផ្ទាល់ខ្លួននិងសង្គមរបស់លោកGülen។ វាមិនមែនជាភារកិច្ចដែលងាយ ស្រួលនោះទេក្នុងការស្វែងយល់ឲ្យបានពេញលេញថា ចលនារបស់លោក Gülen គឺពិតជាចលនាមួយខាងផ្លូវចិត្តនិងសង្គមដ៏ទូលំទូលាយក្នុងពេលតែ មួយនោះ។ ក្នុងបញ្ហានេះវាក៏ពិបាកផងដែរក្នុងស្វែងរកភាពខុសគ្នារវាង Rumi និង Gülen។ ប៉ុន្តែវាដូចជាមានភាពលឿនបន្តិចក្នុងការប្រាប់នូវអ្វីដែលជាកេរ្តិ៍ ដំណែលរបស់ Gülen ដែលបានបន្សល់ទុកសំរាប់ពួកយើង។ វាបង្ហាញឲ្យ ឃើញថា Gülen មិនចាប់អារម្មណ៍នៅក្នុងសកម្មភាពនយោបាយ និង គ្មាន បំណងបង្កើតចលនាសូហ្វីផ្ទាល់ខ្លួននោះទេ។ នៅក្នុងរឿងនេះផងដែរវាមិនមាន ភាពងាយស្រួលឡើយក្នុងការស្វែងរកភាពខុសគ្នារវាង Rumi និង Gülen នោះ។ លោក Dinorshoyev បានកត់ចំណាំដូចខាងក្រោម:

នៅក្នុងការអភិវឌ្ឍន៍ឧត្តមគតិខាងផ្លូវចិត្តរបស់មូស្លីម។ ការរួមចំណែក ដ៏សំខាន់បំផុតរបស់ Jalaluddin Rumi នោះគឺភាពជោគជ័យរបស់ គាត់ក្នុងការដាក់បញ្ចូលគ្នានូវទិដ្ឋភាពនៃការសម្រាតផ្លូវចិត្តបែបទ្រឹស្តីជាមួយសារៈសំខាន់របស់វា ក្នុងការបង្កើតឲ្យមានការរួបរួមតែក្នុងចំណោម tariqas ផ្សេងៗគ្នា។ សំរាប់មនុស្សសម័យថ្មី វាពិតជាមានសារៈសំខាន់ ខ្លាំងណាស់ដែលវិទ្យាសាស្រ្តសង្គម និង មនុស្សសព្វថ្ងៃអាចរកឃើញ ចម្លើយដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយនូវបញ្ហាដែលជាប់មកជាមួយក្នុង ប្រព័ន្ធនៃការសម្អាតផ្លូវចិត្តរបស់គាត់ ដែលត្រូវបានដោះស្រាយដោយ មនុស្ស….។ កំណាព្យរបស់លោក Rumi ទទួលបានការចាប់អារម្មណ៍ ខ្លាំងបន្ទាប់ពីវាត្រូវបានបកប្រែដោយលោក Ryukerta។ ដោយគ្រាន់ តែអាននូវការបកប្រែរបស់លោក Ryukerta អ្នកប្រាជ្ញដ៏ល្បីល្បាញ របស់អាឡឺម៉ង់ម្នាក់គឺលោក Hegel បានទទួលស្គាល់ភ្លាមៗនូវស្នាដៃនៃ ការសម្អាតផ្លូវចិត្តបែបទស្សនៈវិជ្ជាដ៏ចំឡែកខុសគេរបស់លោក Rumi ហើយស្នាដៃកកំណាព្យក៏ត្រូវបានលើកឡើងនៅក្នុងសៀវភៅរបស់លោក ឈ្មោះ “អ្នកកាន់សីល” និង “វិញ្ញាណខាងទស្សនៈវិជ្ជា”។

ការបកប្រែស្នាដៃរបស់លោក Gülen បានចាប់ផ្តើមលេចឡើងនៅលោក ខាងលិច​ ហើយយើងត្រូវរង់ចាំមើលរបៀបអ្នកនិពន្ធលោកខាងលិចយល់ឃើញ និងវាយតំលៃទៅលើលោក Gülen ថាជា Rumi សម័យថ្មី ។ ប៉ុន្តែយើងអាច និយាយឲ្យច្បាស់ថា Gülen គឺមិនមែនជាអ្នកប្រាជ្ញបែបប្រពៃណីរបស់ជនមូស្លីម ហើយក៏មិនមែនជាសូហ្វីម្នាក់នៅក្នុង taraqa ណាមួយនោះដែរ។  ហើយគាត់ មានគុណសម្បត្តិជាច្រើនជាអ្នកច្បាប់ និង ជាអ្នកផ្សព្វផ្សាយសាសនាលក្ខណៈ ពិភពលោក។ អ្នកប្រាជ្ញបែបប្រពៃណីឥស្លាមក្នុងសម័យរបស់យើងគ្រាន់តែជា អ្នករក្សាប្រភពព័ត៌មានឥស្លាម និងពណ៌នាវានៅពេលមានការស្នើរសុំឲ្យធ្វើការ អត្ថាធិប្បាយប៉ុណ្ណោះ ។ អ្នកនិពន្ធខ្លះបានហៅពួកគេថា “អ្នកនាំពាក្យ” ពីប្រភព ឥស្លាម។

នៅក្នុងសម័យពត៌មាននេះ អ្នកនាំពាក្យទាំងនេះដើរតួនាទីតិចតួចណាស់ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗណាមួយ ដែលមូស្លីមកំពុងទទួលរងគ្រោះ។ ប៉ុន្តែគ្រប់បណ្តាប្រទេសឥស្លាមទាំងអស់មានអ្នកនាំពាក្យឥស្លាម និង វប្បធម៌ មូស្លីមជាច្រើនដែលអសមត្ថភាពក្នុងការផ្តល់ភាពជាអ្នកដឹកនាំក្នុងការធ្វើកំណែទំរង់សង្គមរបស់ខ្លួនជាបន្តបន្ទាប់។ ជាលទ្ធផលក្នុងចំណោមអ្នកដឹកនាំមូស្លីម មានមនុស្សជាច្រើនបានភ្ញាក់ផ្អើលដោយឃើញអ្នកនិពន្ធដូចជា លោក Mawa dudi និង Qutb ហើយជឿជាក់ថាពួកគេអាចបំពេញនូវតម្រូវសព្វថ្ងៃបាន។ វាជាការពិតណាស់ អ្នកគាំទ្រនៃមនោគ្គមវិជ្ជាឥស្លាមសម័យថ្មីទាំងនេះ បានផ្អែក លើវប្បធម៌នយោបាយសាសនាមួយ ក្នុងបំណងស្តារឡើងវិញនូវឥស្លាមក្នុង ប្រទេសរបស់ពួកគេ ដោយមិនខ្វល់ថាត្រូវចំណាយអ្វីខ្លះនោះទេ។ ត្រង់ចំណុច នេះផងដែរ គេមិនរាប់បញ្ចូលលោក Gülen ក្នុងអ្វីដែលបានកើតឡើងជាទូរទៅ ក្នុងពិភពមូស្លីមសព្វថ្ងៃនោះទេ។ លោក Gülen មិនដែលភ្លេចពីស្ថានភាពនៃ ប្រទេសកំណើតរបស់ខ្លួនឡើយ ប៉ុន្តែចក្ខុវិស័យរបស់លោកអំពីការស្តារឡើង វិញនូវវិញ្ញាណផ្លូវចិត្ត គឺមានភាពធំធេងជាងការបង្កើតឥស្លាមបែបនយោបាយ នៅក្នុងប្រទេសឥស្លាមខ្លះ។ លោក Ali Bulec ជាអ្នកមានគំនិតជ្រៅជ្រះដ៏ល្បី ល្បាញខាងឥស្លាមក្នុងប្រទេសទួរគីបានសរសេរថា៖

នៅពេលដែលលោក Gülen មានសមត្ថភាពវិភាគនូវសារមួយរបស់ ព្យាការី (hadith) បានយ៉ាងល្អិតល្អន់តាមក្បួនត្រឹមត្រូវ លោកក៏មាន សមត្ថភាពក្នុងការបកស្រាយនៅក្នុងទិដ្ឋភាពបច្ចុប្បន្នផងដែរ។ អ្នកដឹក នាំថ្មីប្រភេទនេះ ប្រើប្រភពគោលការណ៍នៃគម្ពីរគួរអាន និងគន្លងរបស់ ព្យាការី ហើយមានចំណេះដឹងបានយ៉ាងច្បាស់លាស់នូវវិទ្យាសាស្រ្ត របស់ឥស្លាម និង ប្រវត្តិសាស្រ្តរបស់ឥស្លាម រួមផ្សំជាមួយនិងវិទ្យាសាស្រ្ត និងការអភិវឌ្ឍន៍សព្វថ្ងៃ។ ជាការពិតទៅគឺភាពជាអ្នកដឹកនាំនឹងត្រូវបាន កាត់បន្ថយនៅពេលដែលមានការខ្វះខាតនូវបុគ្គលិកលក្ខណៈទាំងពីនេះ ដូចករណីអ្នកប្រាជ្ញទួរគីសព្វថ្ងៃដែលកាត់ផ្តាច់ខ្លួនពីពិភពខាងក្រៅ និង អ្នកបញ្ញាវន្តជាតិទួរគីដែលមិនបានដឹងអំពីឥស្លាម និង ប្រវត្តិសាស្រ្ត។

ការកើនឡើងនូវឥស្លាមបែបនយោបាយ គឺជាកង្វល់មួយយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសឥស្លាម ឬសហគមន៍ឥស្លាមសព្វថ្ងៃជួបប្រទះ​ ហើយបានបង្កឲ្យ មានការកើនឡើងនូវពួកជ្រុលនិយម និងងុបងល់គ្រប់ទីកន្លែងក្នុងពិភពលោក ដែលធ្វើឲ្យអំណាចពួកអាណានិគមងាយស្រួលអនុវត្តគោលនយោបាយ “ភាព បែងចែកនិងគ្រប់គ្រង”។ លោក Gülen មិនមាននិន្នាការលំអៀងឬកាន់ជើង ភាគីណាមួយដែលកំពុងប្រឆាំងគ្នារវាងពួកខាងអាណាចក្រនិយម និង ពួក ឥស្លាមនិយម ដែលបានជាប់គាំងក្រោមការវាយប្រហារខាងមនោគ្គមវិជ្ជាដើម្បី ដណ្តើមត្រួតត្រាលើរដ្ឋដែលបានបន្សល់ទុកដោយពួកអាណានិគមអឺរ៉ុបឡើយ។

នៅពេលដែលយើងអះអាងថាលោក Gülen បានបកស្រាយឡើង វិញនូវសាររបស់លោក Rumi ក្នុងការផ្សព្វផ្សាយនូវសន្តិភាព និង ភាពសុខដុម ជាសកល ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅនៃគោលការណ៍របស់ឥស្លាម យើងក៏ចង់បន្ថែមដែរថា ពួកយើងភាគច្រើនមិនបានដឹងពេញលេញនៅឡើយ ទេ អំពីភារកិច្ចដ៏ធំសម្បើមនៃការធ្វើកំណែរទម្រង់ សង្គម និង សហគមន៍យើង ឲ្យស្របតាមតំលៃមនុស្សដែលមានពីធម្មជាតិនោះ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។