ការទទួលពានរង្វាន់របស់លោកហ្វាត់ហុលឡោះ ហ្គូលែន
កាលបរិច្ឆេទ ពណ៌នា
២៦ ឧសភា ១៩៩៥ ពានរង្វាន់ពីអង្គការ Turk Ocaklari Vakfi
(ជាពានរង្វាន់លើកទឹកចិត្តសម្រាប់ការបង្កើតសាលារៀនជាច្រើនតាមរយះការផ្តល់ដំបូន្មានរបស់ហ្វាត់ហុលឡោះ ហ្គូលែន ពានរង្វាន់នេផ្តល់ដោយ Nihal Atsiz)
២៥ កក្កដា ១៩៩៥ លិខិតថ្លែងអំណរគុណពីអង្គការ Mehmetcik Vakfi
(លោកហ្វាត់ហុលឡោះ ហ្គូលែនទទួលបានលិខិតថ្លែងអំណរគុណពីអង្គភាពកងរាជអវុធហត្តMehmetcik)
១៨ មេសា ១៩៩៦ លិខិតអបអរសាទរពី TUSIAV Vakfi
(អង្គភាពរោងចក្រ និងបណ្តាញអ្នកជំនួញ TURSIAV បានប្រគល់ពានរង្វាន់លើកទីមួយនៅឯសណ្ឋាគារDedeman។ ក្នុងពេលនៃការទទួលពានរង្វាន់លោកបានថ្លែងសន្តរកថា ថា៖ លោកទទួលពានរង្វាន់ក្នុងថ្ងៃនេះក្នុងនាមជាស្ថាបត្យករនៃការអត់ឱន និងតំណាងនៃលោកYunus Emre, Hoca Ahmet Yesevi និងលោក Mevlana ដែលមានគោលគំនិតនៃការអត់ឱន។)
២៣ កុម្ភៈ ១៩៩៧ ពានរង្វាន់ពីអង្គការសិល្បៈ និងកម្មករ
(ជាអង្គការអ្នកនិពន្ធ និងសិល្បករ TURKSAV ដែលបានប្រគល់ពានរង្វាន់ដល់ជនដែលបានបំរើសេវាជូនពិភពលោក។ ពានរង្វាន់នេះបានប្រគល់ជូនលោកហ្វាត់ហុលឡោះ ហ្គូលែនដោយសារលោកបានផ្តើមគំនិតក្នុងការបើកសាលារៀនក្នុងប្រទេសមជ្ឈឹមបូព៌ា និងទទួលបានជោគជ័យបណ្តុះបណ្តាលធនធានមនុស្សនៃតំបន់នោះ។
២១ វិច្ឆិកា ១៩៩៧ ពានរង្វាន់Turk Egitim Senden Egitim
(ពានរង្វាន់ពីអង្គការអប់រំ Turk Egitim Sen ជូនឱ្យ២៤ វិច្ឆិកា)
១៩ មិនា ១៩៩៨ ពានរង្វាន់ពីអង្គការ Turk 2000’ler
(អង្គការ Turk 2000’ler បានប្រគល់ពានរង្វាន់ជូនសម្រាប់២០នាក់។ លោកហ្វាត់ហុលឡោះ ហ្គូលែន ទទួលបានពានរង្វាន់នេះគឺដោយសារការខិតខំប្រឹងប្រែងជំរុញសកម្មភាពជាច្រើនក្នុងផ្នែកអប់រំឱ្យមានកម្រិតខ្ពស់ល្អប្រសើរ។
១៨ មេសា ១៩៩៨ ពានរង្វាន់ពីអង្គការ Turk Ocaklari
(លោកHamdullah Suphi Tanriover ប្រគល់ជូនឱ្យលោកហ្វាត់ហុលឡោះ ហ្គូលែន)
៥ កក្កដា ១៩៩៨ ពានរង្វាន់ពីអង្គការ Ipek Yolu Vakfi
(បានប្រគល់ពានរង្វាន់ដោយសារតែការបង្រួបបង្រួមជាតិដើម្បីការអភិវឌ្ឍន៍របស់លោកហ្វាត់ហុលឡោះ ហ្គូលែន)
២៧ មេសា ២០០១ ពានរង្វាន់ជនដ៏ឆ្នើមបំផុតក្នុងការបំរើសេវា
(TYB, ការបំរើលើវិស័យអប់រំ និងវប្បធម៌របស់លោកហ្វាត់ហុលឡោះ ហ្គូលែន លើពានរង្វាន់ជនដ៏ឆ្នើមបំផុតក្នុងការបំរើសេវា។
០១ វិច្ឆិកា ២០០៤ ពានរង្វាន់អង្គការ Kirgizstan Ruhaniyet Vakfi លើ “Barisa katki” ការឱ្យតំលៃសន្តិភាព (ប្រគល់ពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសាលារៀនអប់រំក្នុងតំបន់ និងការរក្សាសន្តិភាពអន្តរជាតិ)
២៥ តុលា ២០០៥ អង្គការ UNESCO “ពានរង្វាន់ការរួមចំណែកនៃការអត់ឱន និងការសន្ទនាអន្តរជំនឿ”
(អង្គការ UNESCO លើវិស័យអប់រំ, វិទ្យាសាស្ត្រ និងវប្បធម៌នៃសហរដ្ឋអាមេរិក បានប្រគល់ពានរង្វាន់ជូនលោកហ្វាត់ហុលឡោះ ហ្គូលែន ដោយសារកិច្ចខំប្រឹងប្រែងរក្សាសន្តិភាពជូនពិភពលោក “ពានរង្វាន់ការរួមចំណែកនៃការអត់ឱន និងការសន្ទនាអន្តរជំនឿ”)
២៣ មិថុនា ២០០៨ ពានរង្វាន់អ្នកប្រាជ្ញទាំង១០០នាក់លើផែនដី
(ជាការរៀបចំរបស់នយោបាយបរទេស “ការស្រាវជ្រាវអ្នកប្រាជ្ញទាំង១០០នាក់, លោកហ្វាត់ហុលឡោះ ហ្គូលែន បានទទួលចំណាត់ថ្នាក់ទី១)
១៦ កក្កដា ២០១០ ពានរង្វាន់បណ្ឌិតកិត្តិយស
(សាកលវិទ្យាល័យ Leeds Metropolitan ដែលជាស្ថាប័នអប់រំដែលបានបង្កើតឡើងយ៉ាងល្អរបស់អង់គ្លេសបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ លោកហ្វាត់ហុលឡោះ ហ្គូលែន។)
១១ ឩសភា ២០១១ EWI ពានរង្វាន់សន្តិភាព
(អង្គការ East-West Institute បានប្រគល់ពានរង្វាន់ឱ្យលោកហ្វាត់ហុលឡោះ ហ្គូលែនសម្រាប់អ្នករក្សាសន្តិភាពប្រចាំឆ្នាំ២០១១។)
០៩ មេសា ២០១៥ ពានរង្វាន់សន្តិភាពប្រចាំឆ្នាំ ២០១៥ Gandi king Ikeda
(ពានរង្វាន់សន្តិភាពដ៏ធំបំផុតក្នុងពិភពលោករបស់លោក Gandi King Ikeda ប្រគល់ជូនលោកហ្វាត់ហុលឡោះ ហ្គូលែន។
- បានបង្កើតនៅលើ ។