កាលប្រវត្តិជិវិតរបស់លោក Fethullah Gulen
២៧ មេសា ១៩៤១ កើតនៅ Erzurum ភាគឥ្ឍសាននៃ Anatolia
១៩៤៥ នៅអាយុ ៥ឆ្នាំគាត់ស្ទាត់ជំនាញអានលើគម្ពីគូអាន។ នៅឆ្នាំ ១៩៥១ គាត់ចេះចាំគម្ពីគូអានស្ទាត់ជំនាញដោយមាត់ផ្ទាល់
១៩៤៦ ចាប់ផ្តើមរៀនសាលាបឋមសិក្សា
១៩៥៣ ក្នុងរយះពេល២ ឬ៣ខែសោះគាត់អាចគាត់អាចចាំស្ទាត់នៃសៀវភៅបុរាណ Madrassa តាមការណែនាំរបស់លោកគ្រូគាត់ គាត់បានបន្តការសិក្សាលើទ្រឹស្ត្រីបុរាណនៃការសិក្សាសាសនាកំរិតខ្ពស់។
១៩៥៦ ចាប់ផ្តើមធ្វើសេក្តីអត្ថាធិប្បាយក្នុងទីប្រជុំជន និងតាមភូមិ
១៩៥៨ បានទៅ Edirne នៅជាប់ព្រំដែនមួយនៃតំបន់ Trace
១៩៥៩ ក្លាយជាអាចារ្យផ្លូវការឋានៈទី ២ នៅវិហារឥស្លាម Ucserefeli, Edirne។ គាត់បានស្នាក់នៅទីនោះអស់រយះពេល២ឆ្នាំកន្លះ
២៧ ឧសភា ១៩៦០ រដ្ធប្រហារយោធាបានទម្លាក់រដ្ធាភិបាលជាប់ឆ្នោតជាលើកដំបូងនៃសាធារណះរដ្ឋតួកគី
១៩៦១ គាត់បានចាប់ផ្តើមការងារយោធារបស់គាត់នៅទីក្រុងអាំងការាដើម្បីបម្រើរភារកិច្ចដំបូងរបស់គាត់នៅទីនោះមុនពេលចាកចេញទៅ Iskenderun
១៩៦២ បន្តធ្វើបទបង្ហាញ និងអត្ថាធិប្បាយពីសាសនានៅយោធា
១៩៦៨ គាត់បានទៅ Hajj ដែលជាទីសក្ការៈបូជានៅ Mecca។ នេះជាលើកដំបូងរបស់គាត់ក្នុងដំណើរធម្មយាត្រា
១៩៦៩ គាត់បានចាប់ផ្តើមសកម្មភាពផ្តោតលើវិស័យអប់រំនៅខេត្ត Izmir
១៩៦៩ គាត់បានចាប់ផ្តើមអត្ថាធិប្បាយក្រៅផ្លូវការនៅតាមខេត្តនិងភូមិនៅ Aegcen នៃប្រទេសតួកគី
១៩៦៩ បង្កើតអន្តេវាសិកដ្ឋាននិសិត្សនៅខេត្ត Izmir ជាលើដំបូងនៅក្នុងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនៅប្រទេសតួកគី (សម្រាប់ប្រភពមួយចំនួនថាការ សាងសង់អន្តេវាសិកដ្ឋាននេះជាលើកដំបូងគឺឆ្នាំ ១៩៧៤)
១២ មិនា ១៩៧១ រដ្ឋប្រហារជាលើកទី២នៅសាធារណៈរដ្ឋតួកគី
០៣ ឧសភា ១៩៧១ គាត់ត្រូវបានគេចាប់ខ្លួនពីបទល្មើសដែលត្រូវគេហាមមិនអោយមានការធ្វើសុន្ទរកថាជាសាធារណៈ។ គាត់ត្រូវបានគេដោះលែង វិញនៅថ្ងៃទី ០៥ វិច្ឆកា នៃឆ្នាំដដែល
២០ មេសា ១៩៧៥ បានចាប់ផ្ដើមធ្វើសិក្ខាសាលានិងសន្និសិទស្ដីពីវិទ្យាសាស្ដ្រ និង the Holy Qur’an, Darwinism និង ជំនាន់នៃយុគសម័យមាស ។
ចាប់អារម្មណ៍ដំបូងនៃការយល់ឃើញរបស់គាត់វិទ្យាសាស្ដ្រនិងសង្គមសាសនាត្រូវបានគេទទួលស្គាល់នៅក្នុងបទបង្ហាញ និង
សន្និស័ទនេះ
២៨ កញ្ញា ១៩៧៦ គាត់បានផ្ទេរទៅ Izmir វិញពីទីក្រុង Bornova ដែលជាកន្លែង នៃចលនាសង្គមដែលត្រូវបានបង្កើតជាលើកដំបូងដោយប្រមូលផ្តុំ
ទៅដោយមនុស្សជុំវិញគាត់
០១ មីនា ១៩៧៨ សៀវភៅរបស់គាត់ត្រូវបានគេបោះពុម្ភផ្សាយហើយសៀវភៅនេះមានឈ្មោះ Hitap Cicekleri.
០១ កុម្ភះ ១៩៧៩ ប្រព័ន្ធផ្សព្វផ្សាយបានបោះពុម្ភជាលើកដំបូងនៃចលនាសង្គម ដោយរោងពុម្ភ Sizinti
០៥ កញ្ញា ១៩៨០ ធ្វើសេក្ដីអត្ថាធិប្បាយជាលើកចុងក្រោយមុនរដ្ឋប្រហារ
១២ កញ្ញា ១៩៨០ រដ្ឋប្រហារនៅតួគីបានកើតឡើងដែលមានប្រជាជនសរុបជាង ១,៦៨៣,០០០នាក់ដែលត្រូវបានគេរាយឈ្មោះក្នុងបញ្ជីខ្មៅ៦៥០,០០០បានឃុំខ្លួន, ២៣០,០០០បានព្យាយាមរត់គេ, ១៤,០០០ ត្រូវបានគេចបណ្ដោះរួច និង៥០នាក់ទៀតត្រូវបានគេធ្វើឃាត ។ ផ្ទះរបស់គាត់ត្រូវាបានគេបំផ្លាញ ហើយគាត់ក៏បានគេចខ្លួន
១៧ កញ្ញា ១៩៨០ ទីកន្លែងដែលគាត់ធ្លាប់តែចូលរួម ត្រូវបានគេគំទិចទាំងអស់ ។ គាត់ត្រូវបានគែដោះលែង៦ម៉ោងក្រោយមកបន្ទាប់ពីធ្វើនិតិវិធីសួរចម្លើយ
២០ មីនា ១៩៨១ គាត់បានលាលែងពីដំណែងជាអ្នកអធិប្បាយផ្លូវការនៃនាយកដ្ឋានសាសនា
១៥ វិចិ្ជកា ១៩៨២ សាលាដែលមានគុណភាពល្អបានចាប់ផ្ដើមបានជាលើកដំបូងនៅក្នុងសហគមន៍ នេះជាជំហានដ៏ធំមួយរបស់ប្រទេសតួកគីចាប់តាំងពីពេលសង្គមនេះគ្មានសកម្មភាពនានាសាលារៀនធម្មតា លើកលែងតែសាលារៀនមួយចំនួននៃជនជាតិបរទេស និងស្ថាប័នអប់រំជាន់ខ្ពស់ ។
០៦ មេសា ១៩៨៦ ប្រហែលជា៦ឆ្នាំក្រោយវេទិកានេះត្រូវបានគេបង្កើតជាថ្មីម្ដងទៀត ។
១៦ មិថុនា ១៩៩១ គាត់បញ្ជប់ការអធិប្បាយរបស់គាត់ជាលើកទីពីរ ។
០៥ ឧសភា ១៩៩២ បានធ្វើដំណើរទស្សនកិច្ចទៅ Turgut Ozal ក្នុងអាណត្តិលើកទី៨របស់លោកប្រធានាធិបតីនៃប្រទេសតួកគីមួយ ។
២៩ មិថុនា ១៩៩៤ គាត់បានបង្កើតមូលនិធិអ្នកកាសែត និងអ្នកនិពន្ធមូលនិធិ និងបានក្លាយជាប្រធាននៃមូលនិធិនេះ ។
៣០ វិច្ជិកា ១៩៩៤ ដំណើរទស្សនៈកិច្ចក្នុងជំនួបសួរសុខទុក្ខទៅកាន់លោកស្រីនាយករដ្ឋមន្ត្រី Tansu Ciller ។
១១ កុម្ភៈ ១៩៩៥ ចូលរួមអាហារពេលល្ងាចជាមួយមូលនិធិអ្នកកាសែត និងអ្នកនិពន្ធដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់បំផុតដែលក្នុងនោះមានមនុស្សដែលមានប្រវត្តិសាសនាវប្បធម៌ និងមនោគមន៍វិជ្ជាផ្សេងៗគ្នាបានចូលរួមជុំតុជាមួយគ្នាជាលើកដំបូង ។
២០ មិនា ១៩៩៥ លោកបានជួបប្រធានាធិបតី Bulent Ecevit នៃគណបក្សប្រជាធិបតេយ្យឆ្វេងនិយម និងនាយករដ្ឋមន្ត្រីបួនអាណត្តិនៃប្រទេសតួកគី។
១០ ឧសភា ១៩៩៥ បានជួបលោក Hikmet Cetin ដែលជាមេដឹកនាំនៃគណបក្សប្រជាជនឆ្វេងនិយមគណបក្សសាធារណៈរដ្ឋ និងលោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសតួកគី។
២៦ ឧសភា ១៩៩៥ ទទួលបានពានរង្វាន់ពីមូលនិធិ Turk Ocaklari
០៩ មិថុនា ១៩៩៥ ជួបលោកនាយករដ្ឋមន្ត្រី Tansu Ciller ជាលើកទី២
១៥ មិថុនា ១៩៩៥ បានជួបលោក Mesut Yilmaz មេដឹកនាំនៃគណបក្សមាតុភូមិ និងនាយករដ្ឋមន្ត្រីបីអាណតិ្តនៃប្រទេសតួកគីនៅក្នុងឆ្នាំ១៩៩០
២៥ កក្កដា ១៩៩៥ ទទួលបានពានរង្វាន់នៃការដឹងគុណពី មូលនិធិ Mehmetcik ដែលជាសេចក្តីសប្បុរសជំនួយពាក់កណ្តាលផ្លូវការកងទ័ពតួកគី
០២ សីហា ១៩៩៥ ធ្វើដំណើរទស្សនកិច្ចមួយទៅជួបលោកប្រធានសភា Husamettin Cindoruk
១៩ កញ្ញា ១៩៩៥ បង្កើតអង្គការកីឡាមួយដែលបានរចនាឡើង ដើម្បីផ្តល់ប្រយោជន៍ដល់កុមារដែលរងគ្រោះដោយសង្គ្រាមនៃប្រទេសបូស្នៀ
២៣ មករា ១៩៩៦ បានផ្តល់បទសម្ភាសជាលើកដំបូងដែលមិនធ្លាប់មានរបស់លោកទៅកាន់សារពត័មានប្រចាំថ្ងៃ sabah
០៤ មេសា ១៩៩៦ ជួបលោក Patriarch Bartholemeos ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ដែលមេដឹកនាំសហគមន៍នៃតំបន់ផ្សេងៗប្រមួលផ្តុំគ្នា
១០ សីហា ១៩៩៧ គាត់បានជួបលោកអប្រាហាំហ្វកមែន ដែលជានាយកសមាគមន៍ជាតិប្រឆាំងនិងការបរិហារកេរ្តិ៍ (ADL)
១៩ សីហា ១៩៩៧ គាត់បានជួបលោក Cardinal O’Connor Cardinal Archbishop ញូវយ៉កនៃសហរដ្ឋអាមេរិក
២១ វិច្ឆិកា ១៩៩៧ ជុំនួបដោយការអញ្ជើញដោយលោក George Marovitch អ្នកតំណាងដែលគាត់បានទៅទីក្រុង Vatican និង Istanbul នៃប្រទេសតួកគី
២២ មករា ១៩៩៨ បានចូលរួមនិងទទួលទានអាហារពេលព្រឹកជាមួយនឹងសមាជិកឈានមុខគេរបស់សហគមន៍ជ្វីហ្វនៅក្នុងប្រទេសតួកគី
០៤ កុម្ភៈ ១៩៩៨ មុនពេលមកទស្សនាតំបន់ស័ក្តិសិទ្ធិនេះបានជួបនាយរដ្ឋមន្ត្រីលោក Bulent Ecevit
០៩ កុម្ភៈ ១៩៩៨ បានទៅលេងនិងមានការជួបប្រជុំជាមួយលោកអាចារ្យ Jonh Paul ទី២
២៥ កុម្ភៈ ១៩៩៨ បានជួបមេដឹកនាំជនជាតិជ្វីសលោក Rabbi Eliyahu Bakhsi Doron
០៧ មិនា ១៩៩៨ ចូលរួមកម្មវិធីសាសនា Celestial
២១ មិនា ១៩៩៩ បានទៅសហរដ្ឋអាមេរិកសម្រាប់ការព្យាបាលវេជ្ជសាស្ត្រ
១១ សីហា ២០០០ ការកាត់ទោសបានចាប់ផ្តើមដោយគាត់ត្រួវបានគេចោទប្រកាន់លើការធ្វើឱ្យខូចដល់សម្បត្តិរដ្ឋ
០៥ ឧសភា ២០០៦ ការកាត់ក្តីឱ្យរួចទោស។ តុលាការកំពូលនៃក្រុមប្រឹក្សាភិបាលពិន័យបណ្តឹងឧទ្ធរណ៍ការសម្រេចចិត្តបានបញ្ជាក់នៃការសម្រេចដោះលែងថានឹងមានរយះពេលលើសពីប្រាំបីឆ្នាំនៅថ្ងៃទី ២៥ មិថុនា ២០០៨
២៦ កក្កដា ២០០៨ លោកត្រួវបានជ្រើសរើសជាអ្នកប្រាជ្ញសាធារណៈសំខាន់បំផុតនោះគឺរស់រានជីវិត និងសកម្ម នៅក្នុងជីវិតបំរើការជាសាធារណៈ ហើយជាការស្ទង់មតិរបស់ប្រាជ្ញសាធារណៈទាំង១០០នាក់ ។ ការស្ទង់មតិនេះត្រួវបានធ្វើឡើងដោយទស្សនាវដ្តី Prospect (ភាសាអង់គ្លេស) និងគោលនយោបាយបរទេស (អាមេរិក) លើមូលដ្ឋាននៃការបោះឆ្នោតរបស់អ្នកអានទាំងអស់។
១៥ កក្កដា ២០១០ ទទួលបានពានរង្វាន់ជាបណ្ឌិតកិត្តិយសដោយសកលវិទ្យាល័យ Leeds Metropolitan ។
- បានបង្កើតនៅលើ ។